បង្ក្រាបក្រុមឧក្រិដ្ឋជនដោយបាញ់ឱ្យស្លាប់ ៤ នាក់ពាក់ព័ន្ធករណីចាប់ជំរិតប្លន់បាញ់សម្លាប់នៅក្នុងបុរីអង្គរភ្នំពេញ
ភ្នំពេញៈ
កម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះបានបើកប្រតិបត្តិការ ចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំង ក្នុងបុរីអង្គរ ភ្នំពេញ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជន បានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើន ដើមបាញ់ស្រោចមកលើ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ហើយភ្លាមនោះ ដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើស ស្លាប់ចំនួន ៤ នាក់ នៅកន្លែងកើតហេតុ។
ប្រភពព័ត៌មានបឋមពីសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយរៀប ផែនការជម្រិតយកប្រាក់ ១ លានដុល្លារ ជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះ ទាំងប្តី ប្រពន្ធ និងកូនឈ្នួល ២ នាក់ ជាក្រោយ៕