ក្រសួងព័ត៌មាន ៖ អង្គភាពណាចង់បើកវគ្គបណ្តុះបណ្តាលលើវិស័យសារព័ត៌មានត្រូវជូនដំណឹងមកក្រសួងជាមុន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ កុម្ភៈ ២០២១) ៖ ដើម្បីមានកិច្ចសហការជាមួយគ្នា ឲ្យការបណ្ដុះបណ្ដាលកាន់តែមានប្រសិទ្ធភាព និងគុណភាពថែមទៀត រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំដល់អង្គភាព និងអង្គការ សមាគមដែលរៀបចំសិក្ខាសាលា និងបើកវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកសារព័ត៌មានត្រូវជូនដំណឹងមកក្រសួងជាមុន។
សេចក្តីណែនាំរបស់ក្រសួងព័ត៌មាននេះធ្វើឡើងបន្ទាប់ពីកន្លងមកក្រសួងសង្កេតឃើញថា អង្គភាពសារព័ត៌មាន និងអង្គការ សមាគមមួយចំនួន បានរៀបចំសិក្ខាសាលា និងបើកវគ្គ បណ្តុះបណ្តាលជំនាញផ្នែកសារព័ត៌មាន ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារ លើវិស័យព័ត៌មាន និងជាពិសេស ក្រុមយុវជនដែលមានបំណងចង់បំពេញការងារលើ វិស័យព័ត៌មានទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ប៉ុន្តែពុំមានកិច្ចសហការជា មួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើការអប់រំបណ្ដុះបណ្ដាលឲ្យបានត្រឹមត្រូវតាម ក្រឹតក្រមក្បួនខ្នាតក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅឡើយ៕