សម្ដេចតេជោ​ ផ្ញើសារពិសេសជាបន្ទាន់​បញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចូល​រួម​ទប់ស្កាត់កុំឲ្យមានការនាំចូលជំងឺកូវីដ-១៩

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៥ កុម្ភៈ ២០២១) ៖ កាលពី​រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានផ្ញើសារពិសេសជាបន្ទាន់មួយដើម្បីបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធនៅជាប់ព្រំដែនកម្ពុជាគឺវៀតណាម និងថៃត្រូវចូលរួមអនុវត្តម៉ឹងម៉ាត់ទប់ស្កាត់កុំឲ្យមានការនាំចូលជំងឺកូវីដ-១៩ ពីប្រទេសទាំង២នេះចូលក្នងសហគមន៍កម្ពុជា។

ការចេញសារជាបន្ទាន់របស់សម្តេចតេជោនេះដោយសារវៀតណាមមានករណីឆ្លងជំងឺកូវីដ១៩ខ្លាំងឡើងជារៀងរាល់ថ្ងៃ រហូតដល់ចូលសហគមន៍ដែរ។​

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ចូលរួមទប់ស្កាត់ដោយត្រូវធ្វើចត្តាឡីស័ក្តចំពោះពលរដ្ឋវៀណាមមកកម្ពុជា និងពលរដ្ឋខ្មែរចូលទៅវៀតណាម។ ជាពិសេសក្រសួងត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តជាប់ព្រំដែន ក្នុងការធ្វើចត្តាឡីស័ក្តនេះឲ្យបានម៉ត់ចត់។

សម្តេចបញ្ជាឲ្យអាជ្ញាធរជាប់ព្រំដែនឧស្សាហ៍ទាក់ទងទៅបណ្តាអាជ្ញាធរខេត្តថៃ និងវៀតណាម សម្រាប់សួរនាំអំពីការធ្វើចត្តាឡីស័ក្ត។

សម្តេចតេជោបានថ្លែងបន្តថា បើយើងមានការធ្វេសប្រហែសប្រទេសយើងនឹងមានការខ្ទេចខ្ទាំទៅដោយកូវីដ-១៩ ពីប្រទេសថៃផង និងប្រទេសវៀតណាមផង”៕

 

 

Related Articles

Back to top button
Close
Close