អាវុធហត្ថខេត្តព្រះវិហារ បិតវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថឆមាសទី១ ឆ្នាំ២០២១

សារព័ត៌មាន​ Cambodia News/

ព្រះវិហារ (២៩ មករា ២០២១) ៖ នៅព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០២១ នៅទីបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារបានប្រារព្វពិធីបិតវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថឆមាសទី១ ឆ្នាំ២០២១ នៅទីបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី​។

ថ្លែង​នៅ​ក្នុងពិធី ​លោកឧត្តមសេនីយ៍ត្រីយ៍ កង សៅគុណ មេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះវិហារ បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថឆមាសទី១​នេះ​ មានរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៩ ខែមករា ដែលមានសិក្ខាកាម សរុប៧០នាក់ នារី០៤នាក់ ដែលជ្រើសរើសចេញពីនាយទាហាន នាយទាហានរង អាវុធហត្ថ ក្រុងស្រុក ស្នាក់ការសន្តិសុខផងដែល។

លទ្ធផលនៃវគ្គហ្វឹកហ្វឺនដែលសម្រេចបានខាងលើនោះគឺដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែរំលឹក ដាស់តឿន ជំរុញ លើការងារហ្វឹកហ្វឺនជាប្រចាំ ដោយក្នុងឆ្នាំ២០២១នេះ ត្រូវហ្វឹកហ្វឺន បំប៉នមុខវិជាយោធា ច្បាប់និងវិជ្ជាជីវៈ ក្នុង១ឆ្នាំឲបាន៣ដង លើសពីឆ្នាំមុនៗ ១ដង ។

ដើម្បីលើកកំពស់សមត្ថភាពយល់ដឹងបន្ថែមអំពីតួនាទី ភារកិច្ច លើការបំពេញបេសកម្មទាំងចំណីដឹង និងចំណេះធ្វើលើមុខវិជ្ជាយោធា និងមុខវិជ្ជាជំនាញអាវុធហត្ថ។ ហើយធ្វើឲនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតីទទួលខុសត្រូវ គោរពច្បាប់ មានវិន័យ ក្រមសិលធម៌ គុណធម៌ មានមនសិកាការងារ និងអត្តចរិកស្លូតត្រង់ ក្នុងការដឹកនាំបញ្ជា អនុវត្តន៍ច្បាប់ប្រកបដោយប្រសិទ្ធភាព និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

លោកបានបន្តទៀតថា ក្នុងឆ្នាំ២០២១នេះអង្គភាពអាវុធហត្ថខេត្តព្រះវិហារគំរោងសាងសងនៅអាគាសេនាធិការដ្ឋានថ្មីមួបន្ថែមទៀត ដែលមានទំហំ១១ម៉ែត្រគុណ៥៦ម៉ែត្រ មានកំពស់០៣ជាន់ ស្ថិតនៅទីបញ្ជាការដ្ឋានថ្មីនេះផងដែល។

ជា​មួយ​គ្នា​នោះ​ដែ​រ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ ត្រូវយកមកអនុវត្តន៍ និងការពារកុំមានពួកឧទានក្រៅច្បាប់តែងតែបង្កបញ្ហាជាច្រើនលើច្រើនសារតែត្រូវបរាជ័យ។

ឯកឧត្តមបន្ត​ថា ទោះជាយ៉ាងណា​ក៏ដោយ កងកំលាំងខេមរភូមិន្ទត្រូវត្រៀមជាប់ជាប្រចាំ មិនត្រូវមើលងាយសត្រូវនោះឡើយ ហើយរយៈពេល៤២ឆ្នាំមកនេះប្រទេសយើងស្ទើរតែបាត់បង់ទឹកដី តែដោយសារការដឹកនាំពី អគ្គមគ្គុទេសក៍ ដ៏ឆ្នើម បានដឹកនាំប្រទេសពីបាតដៃទទេ រហូតដល់ប្រទេសមានការរីកចំរើនគួរឲកត់សម្គាល់នាពេលបច្ចុប្បន្ន៕

 

 

Related Articles

Back to top button
Close
Close