ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យស្តីពី ការបន្ថូរបន្ថយទោស និងការលើកលែងទោស

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៣ មករា ២០២១) ៖  ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត នៅក្នុងប្រទេសកម្ពុជា។

តាមរយៈព្រះរាជក្រឹត្យនេះ ជារៀងរាល់ឆ្នាំពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតបានមានចំនួន ៥ ពិធីបុណ្យ ក្នុងនោះមានដូចជា៖

១៖ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖

 

Related Articles

Back to top button
Close
Close