កម្មករ ​រោង​ចក្រ​ ស៊ិច​ផ្លាស់​អិន​ដា​ស្ទ្រី​ ជិត​ ២០០​នាក់ ​ដួល​សន្លប់​ ជា​បន្ត​ បន្ទាប់​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (៣១ កក្កដា ២០១៤)​៖ នៅព្រឹកថ្ងៃទី៣១ ខែ កក្កដា នេះ ក្រុមកម្មករជិត ២០០នាក់ ដែលបម្រើការងារ នៅរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស៊ិចផ្លាស់ អិនដាស្ទ្រី ​ស្ថិត​នៅ​ភូ​មិ​ក​ណ្តាល​ ​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខ​កំពូល ខេត្តកណ្តាល បានបន្តដួលសន្លប់ ជាបន្ត បន្ទាប់ ដោយសារតែបរិស្ថាននៅក្នុងរោងចក្រ។

T-0625លោក មឿន សារ៉ា បុគ្គលិកសហជីព សេរីកម្មករ អង្កេតការណ៍ នៅរោងចក្រស៊ិចផ្លាស់ មាន​ប្រសាសន៍ ​ថា តាមការសាកសួរ របស់លោកទៅកាន់ក្រុមកម្មករដែល មក​ព្យា​​បា​​ល​នៅ​ម​ណ្ឌ​ល​សុខ ភាព ព្រែកអញ្ចាញ ស្រុកមុខកំពូល ពួកគេបានប្រាប់ថា ពួកគេមានអារម្មណ៍ហេវហត់ អស់កម្លាំង ថប់ដង្ហើម ញ័រទ្រូង ខ្សោយ ងងឹតមុខ ហើយក៏បានចាប់ផ្តើមដួលសន្លប់ ​ជា​បន្ត​​ប​ន្ទា​ប់​តែ​ម្តងទៅ ។

មន្រ្តីខាងលើបន្ថែមថា បន្ទាប់ពីការដួលសន្លប់ហើយ ខាងរោងចក្រ និងខាងមន្រ្តីក្រសួងការងារ បានចុះ ទៅត្រួតពិនិត្យដោយផ្ទាល់ នៅក្នុងរោងចក្រ ហើយក៏បញ្ជូនពួកគេទៅ ស​ម្រា​ក់​ព្យា​បា​ល​នៅ​តា​ម​ម​ណ្ឌ​ល​ សុ​​ខ​ភា​ព​ស្រុ​ក​នា​នា​ ។

សូមបញ្ជាក់ថា ក្រុមកម្មកររោងចក្រនេះ កាលពីថ្ងៃទី២៦ ខែកក្កដា បានដួលសន្លប់១៥០នាក់ និងថ្ងៃទី ២៨កក្កដា សន្លប់៣៩នាក់ ដោយសារធុំក្លិនថ្នាំពុល ៕

 

Related Articles

Back to top button
Close
Close