សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «៣វិច្ឆិកា»

សារព័ត៌មាន​ Cambodia News/

ដោយ ៖ ហេង នាង​

ភ្នំពេញ (១៩ វិច្ឆិកា ២០២០) ៖ នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារពិសេសជូនថ្នាក់ដឹកនាំ អភិបាលរាជធានី និងខេត្ត ព្រមទាំងជនរួមជាតិទាំងអស់ ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា សំដៅឱ្យក្រសួងអប់រំយុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍, បើកសាលារៀន, បើកពហុកីឡដ្ឋានជាតិអូរឡាំពិក, បើកសារមន្ទីរ និងរោងភាពយន្តឡើងវិញហើយ តែត្រូវប្រកាន់ខ្ជាប់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លង និងរីករាលដាលជំងឺកូវីដ១៩។

ការរៀបចំអាពាហ៍ពិពាហ៍, សាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល, ពហុកីឡដ្ឋានជាតិអូឡាំពិក សកម្មភាពកីឡា, សារមន្ទីរ និងរោងភាពយន្ត ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាក និងរឹតត្បិតសកម្មភាព បន្ទាប់ពីកើតមានព្រឹត្តិការណ៍ «៣វិច្ឆិកា»។

តែមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នា២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍ «៣វិច្ឆិកា» បានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលប្រមាណ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ៕

Related Articles

Back to top button
Close
Close