បុរី KP ម៉ន ដានី នាំអំណោយជួយដល់ប្រជាពលរដ្ឋជាង ៤.០០០ គ្រួសារ ដែល​រងគ្រោះដោយជំនន់ទឹកភ្លៀង

សារព័ត៌មាន​ Cambodia News/

ពោធិ៍សាត់-បាត់ដំបង (១៩ តុលា ២០២០) ៖ ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន នៅថ្ងៃទី១៥-១៨ ខែតុលា ឆ្នាំ២០២០ លោកស្រី ម៉ន ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ម៉ន ដានី និងស្វាមី ផង់ផាន់ ឃុនថាវង្ស  បាននាំយកអំណោយជាច្រើនជួយដល់ប្រជាពលរដ្ឋសរុប ៤.៣០០ គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង។

អំណោយដែល​ជួយ​ដល់​ប្រជាពលរដ្ឋដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ទាំងអស់នោះរួមមាន៖ អង្ករ ២០តោន ត្រីខ ៩.៨០០កំប៉ុង មី ៤.០៧៦កេស ទឹកបរិសុទ្ធ ៤.០០០កេស ទឹកត្រី ៣២យួរ និង ទឹកស៊ីអ៉ីវ៣០យួរ។

នៅ​ក្នុង​ឱកាសផ្តល់​អំណោយដល់​ប្រជាពលរដ្ឋ លោកស្រី ម៉ន ដានី បានលើកឡើងថា «ការផ្តល់ជូនអំណោយទាំងនេះ គឺកើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ និង​ស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមជាប្រជាជាតិខ្មែរទាំងអស់»៕

 

Related Articles

Back to top button
Close
Close