ចាប់ពី​ថ្ងៃទី​១៧-១៩ ខែតុលា​ ឥទ្ធិពល​ព្យុះ​«​សូ​ដែល​» នឹង​គ្រប់​ដណ្ដប់​លើ​កម្ពុជា

សារព័ត៌មាន​ Cambodia News/
​ភ្នំពេញ (១៦ តុលា ២០២០) ៖ កាលពី​ម្សិលមិញ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​សម្ពាធ​ទាប នឹង​រំកិល​ចូលមក​សមុទ្រ​ចិន​ខាងត្បូង ហើយ​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា​ព្យុះ​ទី ១៧ ឈ្មោះ សូ​ដែល (SAUDEL) ដោយ​នឹងធ្វើ​ដំណើរ​ចូលមក​ប៉ែក​ខាងលើ​ភាគខាងត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី ១៧ តុលា ២០២០ ហើយ​បាន​ថមថយ​ឥទ្ធិពល​ទៅជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅពេល​ចូលមក​ប្រទេស​កម្ពុជា​។​

​ស្ថានភាព​បែបនេះ​ធ្វើឱ្យ​អាកាសធាតុ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៩ តុលា ២០២០ នៅតាម​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប តំបន់​ជាប់​ជួរ​ភ្នំ​ដងរែក នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន និង​តំបន់​មាត់សមុទ្រ នឹងមាន​ខ្យល់​បោកបក់​ខ្លាំ រួមជាមួយ​រលក​សមុទ្រ​ឃ្ពស់ៗ​។ ជាមួយគ្នានេះ ក្រសួង​ក៏បាន​ក្រើនរំលឹក​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ផងដែរ​៕

Related Articles

Back to top button
Close
Close