ក្រសួងអប់រំ អនុញ្ញាតឲ្យដំណើរការសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីសាធារណៈឡើង​វិញ​តែត្រូវគោរពតាមវិធានសុវត្ថិភាព

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៨ កក្កដា ២០២០) ៖ សកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ នៅតាមរាជធានី-ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកត្រូវ​បាន​ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យដំណើរការឡើងវិញតែតម្រូវឲ្យគោរពតាមវិធាន សុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកឲ្យបាន ត្រឹមត្រូវដើម្បីបង្ការទប់ស្កាត់កូវីដ១៩។

តាមរយៈសេចក្តីជូនដំណឹង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ក្រសួងអប់រំ យុវជន និងកីឡា ​បានស្នើឱ្យទីកន្លែងហាត់ប្រាណ និងលេងកីឡាទាំងអស់ត្រូវបន្ត គោរពតាមវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកយ៉ាង ត្រឹមត្រូវ និងម៉ឺងមាត់ដូចខាងក្រោម៖

១៖ រក្សាអនាម័យជាប្រចាំ ដោយលាងសម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់មេរោគ ពាក់ម៉ាស់ និងវ៉ាស់កម្ដៅ

២៖ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាចម្ងាយពីម្នាក់ទៅម្នាក់យ៉ាងតិច ១.៥ ម៉ែត្រ

៣៖ ទីកន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ

៤៖ ត្រូវធានាថា កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា មិនមែនជាកន្លែងឆ្លងជំងឺកូវីដ១៩៕

 

 

 

​

Related Articles

Back to top button
Close
Close