សម្តេចតេជោ ហ៊ុន សែន ៖ កុំបំពានច្បាប់ បើចង់មានសន្តិភាពផ្លូវចិត្ត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៨ តុលា ២០២០) កាលពីព្រឹកថ្ងៃទី ខែតុលា ម្សិលមិញសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានបញ្ជាក់សារជាថ្មីថា នៅក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាត្តិឱ្យមានជនណាម្នាក់មកបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ ដែលបានកសាងមកដោយលំបាកសម្រាប់ប្រជាជន១៦លាននាក់ក្នុងព្រះរាជាណាចក្រដ៏កម្សត់មួយនេះឡើយ។
សម្តេចបានលើកឡើងទៀតថា សម្រាប់អ្នកដែលចង្អុលអំពីអសន្តិសុខផ្លូវចិត្តនៅកម្ពុជា ប្រសិនចង់បានសន្តិសុខផ្លូចិត្តចូរកុំបំពានច្បាប់ ពុំនោះទេ ចេញមួយវាយមួយចេញពីរវាយពីរ ព្រោះសម្តេចត្រូវតែការពារសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមឱ្យខាងតែបាន។
សម្តេចបានបញ្ជាក់ទៀតថា អ្នកញុះញង់បំផ្លាញសន្តិភាពនៅកម្ពុជា ថាជាឧក្រិដ្ឋជន អ្នករារាំង និង បង្កើតការរិះគន់ផ្កាប់មុខណាក្តី ដែលចង់បំផ្លាញស្ថិរភាពនយោបាយនិងសន្តិសុខសង្គមនឹងត្រូវបង្ក្រាបទោះអ្នកណាថាយ៉ាងណាក៏ដោយ៕