​ក្លិបអ្នកកាសែតកម្ពុជាប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មាន​ជ័យលាភីការប្រកួតប្រជែងលើប្រធានបទ «កម្ពុជាក្នុងបរិបទកូវីដ-១៩»

សារព័ត៌មាន​ Cambodia News/ ភ្នំពេញ (៧ កញ្ញា ២០២០) ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)បានរៀបចំ ពិធីប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មាន ដែលជាជ័យលាភីក្នុងការប្រកួតប្រជែងអត្ថបទសារព័ត៌មានលើប្រធានបទ « កម្ពុជាក្នុងបរិបទកូវីដ-១៩ ពានរង្វាន់ក្លិបអ្នកកាសែតកម្ពុជា » ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។​ សម្រាប់អ្នកសារព័ត៌មាន ដែលជាប់ជ័យលាភីរួមមាន៖
  • ជ័យលាភីលេខ១ បានទៅលើ កញ្ញា សៅ សុខអេង មកពីសារព័ត៌មាន thmeythmey.com
  • ជ័យលាភីលេខ២ បានទៅលើ លោក ម៉ៅ សំ ណាង មកពីស្ថានីទូរទស្សន៍ PNN
  • ជ័យលាភីលេខ៣ បានទៅលើ អ្នកស្រី មុំ គន្ធា មកពីវិទ្យុផ្កាឈូក
  • ជ័យលាភីលេខ៤ បានទៅលើ អ្នកស្រី ស៊ន សុខឃាង មកពីស្ថានីទូរទស្សន៍ CNC
  • ជ័យលាភីលេខ៥ បានទៅលើ អ្នកស្រី អេង គឹមហុង មកពីវិទ្យុបារាំងអន្តរជាតិ សរុបបេក្ខជន ដែលបានដាក់អត្ថបទព័ត៌មានចូលរួមការប្រកួតប្រជែងទាំងអស់មាន២៥នាក់ (ស្រី១៤នាក់)(ប្រុស១១នាក់) មកពីស្ថាប័នផ្សេងៗគ្នាក្នុងនៅផ្នែកទូរទស្សន៍មានចំនួន៩ ផ្នែកវេបសាយមានចំនួន៨ ផ្នែកវិទ្យុមានចំនួន៥ និងផ្នែកកាសែតបោះពុម្ភផ្សាយមានចំនួន៣ សូមបញ្ជាក់ថា គោលបំណងនៃការរៀបចំការប្រកួតប្រជែងនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារ និងទប់ស្កាត់ ជំងឺកូវីដ-១៩ក៏ដូចជាការផ្តល់ឱកាសដល់អ្នកសារព័ត៌មានខ្មែរដែលកំពុងបំពេញការងារ នៅតាម អង្គភាព ទូរទស្សន៍ វិទ្យុ កាសែត បោះពុម្ព និងសារព័ត៌មាន អនឡាញ និងអ្នកកាសែត ឯករាជ្យនៅកម្ពុជាបញ្ចេញសមត្ថភាពនិងស្នាដៃចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ដ៏មានសារៈសំខាន់នេះ ៕

Related Articles

Back to top button
Close
Close