គ្រឹះស្ថានសិក្សាដំណាក់កាលទី២ នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញាខាង​មុខ​នេះ​ ​

គ្រឹះស្ថានសិក្សាដំណាក់កាលទី២ នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញាខាង​មុខ​នេះ​ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៧ សីហា ២០២០) ៖ ក្នុងកិច្ចប្រជុំណែនាំដល់អង្គភាពក្រោមឱវាទ រួមមាននាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្តក្រុងទាំងអស់​បានសម្រេចចាប់ផ្តើមបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ខាង​មុខ​នេះ​ ​។

ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំណែនាំដល់អង្គភាពក្រោមឱវាទ រួមមាននាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្តក្រុងទាំងអស់ពីវិធានការនៃការបើកដំណើរការ ឡើងវិញ គ្រឹះស្ថានសិក្សាក្នុង ដំណាក់កាលទី២ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងកិច្ចប្រជុំណែនាំនោះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា ការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានសិក្សានេះ មិនមែនបើកទាំងប្រថុយប្រថាននោះទេ គឺបើកដំណើរការប្រកបដោយសុវត្ថិភាព ដោយអនុវត្តតាមស្តង់ដា SOP តាមការណែនាំរបស់ក្រសួងសុខាភិបាល សាលាត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព ជៀសវាសកុំឱ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម៕ ដោយ ៖ ហេង នាង​

Related Articles

Back to top button
Close
Close