ក្នុងឱកាសថ្ងៃឈប់សម្រាក៥ថ្ងៃ សម្តេចតេជោ អំពាវនាដល់បងប្អូនប្រជាពលរដ្ឋការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩​

សារប័ត៌មាន​ Cambodia News/

ភ្នំពេញ (១៧ សីហា ២០២០) ៖  សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «រីករាយថ្ងៃឈប់ សម្រាក ១៧- ២១! សូមថែរក្សាសុវត្ថិភាពសុខភាព ចៀសវាងការឆ្លងជំងឺកូវីដ១៩ សូមសម្អាតរថយន្តជាប្រចាំ ពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគំម្លាតសុវត្ថិភាពចៀសវាងធ្វើដំណើរជាមួយអ្នកមានអាការៈក្តៅខ្លួន និងផ្លូវដង្ហើម…។ល។ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រៅពីសុវត្ថិភាពសុខភាព សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន យោគយល់អោយគ្នាទៅវិញទៅមក ហើយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចៀសវាងកុំអោយមានការសោកស្តាយនៅក្នុងថ្ងៃឈប់សម្រាក។

សូមអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ ការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អោយបានល្អនៅក្នុងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ១៧ ដល់ ២១ សីហា ២០២០នេះ៕

Related Articles

Back to top button
Close
Close