ក្រោយបិទដោយសារកូវីដ-១៩ កម្ពុជាសម្រេចបើកច្រកព្រំដែនជាមួយវៀតណាមឡើងវិញ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២២ មិថុនា ២០២០) ៖ យោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសងមហាផ្ទៃបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនិរាករណ៍ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសស្ដីពី ការផ្អាកជាបណ្ដោះអាសន្ន ចំពោះការធ្វើដំណើរចូលប្រទេសកម្ពុជា ដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជាតាម ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

គួររម្លឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាទៅក្រសួងការបរទេស ឱ្យផ្ញើលិខិតផ្លូវការមួយទៅស្ថានទូតវៀតណាមប្រចាំកម្ពុជា បញ្ជាក់ពីការបិទព្រំដែនបណ្ដោះអាសន្ន មិនអនុញ្ញាតឱ្យពលរដ្ឋប្រទេសទាំងពីរឆ្លងកាត់ ចាប់ពីម៉ោង ២៣:៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០៕

Related Articles

Back to top button
Close
Close