ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនានឹងមានភ្លៀងធ្លាក់ពីខ្សោយទៅខ្លាំង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ ឧសភា ២០២០) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។
ក្រសួងបានបញ្ជាក់ឲ្យដឹងថា នៅរយៈពេលនេះនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅខ្លាំង ទៅតាមតំបន់ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់៕
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកទាំងស្រុង ៖