ក្រសួងធនធានទឹក​ សូម​​ប្រជាពលរដ្ឋ​ ប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់​ពីថ្ងៃទី១៣-១៦ ខែឧសភា

សារព័ត៌មាន​ Cambod

ភ្នំពេញ (១២ ឧសភា ២០២០) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងធនធានទឹក បានឲ្យដឹងថា តាមរយៈការតាមដាន ស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលង នៃសម្ពាធទាបបង្កើនឥទ្ធិពល មកលើភាគពាយ័ព្យ និងខាងជើងកម្ពុជា។ នៅថ្ងៃទី១៥ ខែឧសភា របបខ្យល់មូសុងនិរតីបក់មកលើកម្ពុជា ជាមួយនឹងការចាប់ផ្តើមមកដល់នូវរដូវវស្សា។

ក្រសួងក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ដែលនឹងអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់ វាលទំនាប ក្នុងនោះ មានជាអាទិ៍៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣-១៦ ខែឧសភា៕

Related Articles

Back to top button
Close
Close