កូវីដ ១៩ នៅកម្ពុជាៈ ថ្ងៃ ២៩ មេសា គ្មានអ្នកឆ្លងថ្មី ក៏គ្មានអ្នកជាសះស្បើយដែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មេសា ២០២០) ៖ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អះអាងថា គិតត្រឹមម៉ោង ៧ និង ០០ នាទី ព្រឹកថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០ នេះ ស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា មានសភាពដូចថ្ងៃទី ២៧ ដដែល ពោលគឺថ្ងៃនេះ មិនមានរកឃើញអ្នកឆ្លងថ្មីទេ ហើយក៏មិនមានអ្នកជាសះស្បើយដែរ ៖
១.អ្នកព្យាបាលជាសះស្បើយសរុបឡើងដល់ ១១៩ នាក់ ( ស្មើនឹង ៩៧ , ៥៤ ភាគរយ ធៀបនឹងអ្នកឆ្លងទាំងអស់ ក្នុងនោះ ស្ត្រី ៣៧ នាក់ និង បុរស ៨២ នាក់ ) ដែលមានបុរសជនជាតិ ចិន ០១ នាក់ , ស្ត្រីជនជាតិ ចិន ០២ , ស្ត្រីជនជាតិ អង់គ្លេស ០៣ នាក់, បុរសជនជាតិ អង់គ្លេស ០២ នាក់ , បុរសជនជាតិ អាមេរិកាំង ០១ នាក់ , ស្ត្រីជនជាតិ អាមេរិកាំង ០១ នាក់ , បុរសជនជាតិ ប៊ែលហ្សិក ០១ នាក់ , បុរសជនជាតិ បារាំង ១៩ នាក់ ( ក្នុងនោះមានទារកអាយុ ០៤ ខែ ម្នាក់ ) ស្ត្រីជនជាតិ បារាំង ២១ នាក់ , បុរសជនជាតិ កាណាដា ០២ នាក់ , បុរសជនជាតិ ម៉ាឡេស៊ី ១៣ នាក់ , បុរសជនជាតិ ឥណ្ឌូនេស៊ី ០២ នាក់ , ស្ត្រីជនជាតិ វៀតណាម ០៣ នាក់ , បុរសជនជាតិ ខ្មែរ ៤១ នាក់ និង ស្ត្រីជនជាតិ ខ្មែរ ០៧ ( គិតចាប់ពីខែ មករា មកដល់បច្ចុប្បន្ន ) នាក់ ។
២. អ្នកកំពុងសម្រាកព្យាបាល បានថយចុះមកនៅត្រឹមតែ ៖ ០៣ នាក់ ( ស្ត្រី ០១ នាក់ ) នៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និង ថ្នាក់ខេត្ត ។
៣. អ្នកដែលបានរកឃើញមានវីរុស កូវីដ ១៩ ទាំងអស់ ( ទាំងអ្នកដែលបានព្យាបាលជាសះស្បើយហើយផង ) សរុប ១២២ នាក់ដដែល ( ស្ត្រី ៣៨ នាក់ និង បុរស ៨៤ នាក់ )។
៤. ករណីជាសះស្បើយថ្មី៖ គ្មាន
៥. ករណីឆ្លងថ្មី នៃ ជំងឺកូវីដ ១៩ ៖ គ្មាន