លម្អិតអំពីការផាកពិន័យចរាចរណ៍ដោយអនុក្រឹត្យថ្មី ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៩ មេសា ឆ្នាំ​២០២០) ៖ ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ នគរបាលចរាចរណ៍ នឹងធ្វើការរឹតបន្ដឹងច្បាប់ចរាចរណ៍ ហើយ​បទ​ល្មើស​ចរាចរណ៍ នឹងធ្វើការផាកពិន័យធ្ងន់ធ្ងរ ដោយអនុក្រឹត្យថ្មី នឹងផាកពីគុណពី ៣ដង ទៅ៥ដង នៃអនុក្រឹត្យចាស់។

ផ្អែកតាមអនុក្រឹត្យស្ដីពី ការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រា ៦ថ្មី បាន​ធ្វើ​ការ​ផាកពិន័យយ៉ាងតិច ៦ម៉ឺនរៀល រហូតដល់ជាង ២សែនរៀល។

តើអំពើល្មើសចរាចរណ៍ទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះ គឺជាអំពើល្មើសច្បាប់ចរាចរណ៍ ដែលត្រូវផាកពិន័យ នៅក្នុងមាត្រា ៦ថ្មី ៖

១. ត្រូវពិន័យចំនួនទឹកប្រាក់ ៦ម៉ឺនរៀល ដូចបទល្មើសខាងក្រោមនេះ៖

១- ក- មិនពាក់មួកសសុវត្ថិភាព ឬពាក់មិនត្រឹមត្រូវស្ដង់ដារ ឬពាក់មិនដាក់គន្លឹះ

២- ខ- មិនយកតាមខ្លួននូវឯកសារដើម នៃបណ្ណបើកបរយានយន្ត

៣- គ- ឈប់ ឬចតល្មើស

៤- ឃ- កុងទ័រល្បឿនមិនដំណើរការ

៥- ង – លើសល្បឿន ចាប់ពី ១-១៩ គម៉./ម៉.។

៦- ច – ដឹកអ្នកដំណើរលើសចំណុះ

៧- ឆ- មិនគោរពសញ្ញាបញ្ជារបស់នគរបាល

៨- ជ – គ្មានកញ្ចក់មើលក្រោយ៕

២. ត្រូវពិន័យជាទឹកប្រាក់ ៨ម៉ឺនរៀល មាន ៤បទល្មើស៖

១- ក- ប្រើទូរសព្ទពេលបើកបរ ដោយគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនង។

២- ខ- ប្រើសញ្ញាសូរសព្ទមិនត្រឹមត្រូវ

៣- គ- តាំងភ្លើង និងភ្លើងសញ្ញាមិនត្រឹមត្រូវ

៤- ឃ- លើសល្បឿនចាប់ពី ២០-២៩ គីឡូម៉ែត្រ/ម៉ោង៕

៣. ត្រូវពិន័យជាទឹកប្រាក់ ១សែនរៀល មាន១៣ អំពើល្មើស៖

១- ក- បង្ហោះ រេចុះរេឡើង ឆាប ឬគៀរ

២- ខ- អូសជន្ទល់ ព្រលែងដៃចង្កូត ឬលើកដៃជើងដាក់លើចង្កូត

៣- គ- សំឡេងម៉ាស៊ីនខ្លាំង ឬផ្សែងច្រើន

៤- ឃ- តម្រូវឲ្យពា់វ៉ែនតា កំណត់ក្នុងបណ្ណបើកបរ

៥- ង- ខុសទិស ឬជាន់គំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ

៦- ច- លើសល្បឿនចាប់ពី ២០-២៩ គម៉./ម៉.។

៧- ឆ- ល្មើសការជៀស បត់ និង ជែង

៨- ជ- ល្មើសសិទ្ធិអាទិភាពផ្លូវប្រសព្វ

៩- ឈ- ភ្លើងហ្វាកូត ឬភ្លើងប្ដូរទិសមិនត្រឹមត្រូវ ឬកែច្នៃភ្លើងខុស

១០- ញ- គ្មាន ឬមិនដំណើរការភ្លើងហ្វាកូត ភ្លើងផ្លាកលេខ ភ្លើងប្ដូរទិស ភ្លើងហ្វ្រាំង

១១- ដ- មិនគោរពភ្លើងសញ្ញាពណ៌ក្រហម ឬក្រហមភ្លឹបភ្លែត

១២- ឋ- មិនគោរពភ្លើងផ្លាកសញ្ញាហាមឃាត់ បញ្ជា សិទ្ធិអាទិភាព គំនូសថ្មើរជើង

១៣- ឌ- ផ្ទុកទំនិញល្មើស

៤. ត្រូវពិន័យទឹកប្រាក់ ១សែន ២ម៉ឺនរៀល មាន ៦ អំពើល្មើស

១- ក- គ្មានបណ្ណបើកបរ ឬហួសសុពលភាព

២- ខ- គ្មានបណ្ណសម្គាល់ និង/ឬផ្លាកលេខ

៣- គ- មិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន

៤- ឃ- ប្ដូរពណ៌ ឬបិទពណ៌មិនត្រឹមត្រូវ

៥- ង- បណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន

៦- ច- ផ្លាកលេខរចនាខុស រលុប បាក់ បាត់ ឬដាក់សម្ភារៈបាំង

៥. ត្រូវពិន័យទឹកប្រាក់ ១សែន៥ម៉ឺនរៀល ១អំពើល្មើស

  • ប្រណាំងគ្នាគ្មានការអនុញ្ញាត

៦. ត្រូវពិន័យទឹកប្រាក់ ២សែន៥ម៉ឺនរៀល ១អំពើល្មើស

  • ជាតិអាល់កុលពី ០,២៥-០,៣៩ mg/L ខ្យល់ ឬពី ០,៥-០,៧៩g/L ឈាម

Related Articles

Back to top button
Close
Close