បន្ទាប់ពី​រកឃើញ​ករណី​ឆ្លង​កូវីដ​១៩ ចំនួន​៣១នាក់​យប់មិញខេត្តព្រះសីហនុឈរលេខ១

សារព័ត៌មាន​ Cambodia News/

ព្រះសីហនុ (២៣ ​មីនា ២០២០) ៖ ខេត្តព្រះសីហនុ ត្រូវបានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន៣៤នាក់​ហើយ ក្នុងនោះ ៣១នាក់ត្រូវបានរកឃើញ​កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដែលនេះគឺជាចំនួនច្រើនជាងគេ ក្នុងចំណោម​រាជធានីខេត្តនៅកម្ពុជា ដែលរកឃើញជំងឺ​នេះ។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួងសុខាភិបាល។

បន្ទាប់មកគឺរាជធានីភ្នំពេញ​ដែលមាន​អ្នកឆ្លងកូវីដ១៩ ចំនួន១១នាក់, ខេត្តកំពង់ចាម១០នាក់ និងបាត់ដំបង៨នាក់។ ក្រៅពីនោះ​រួមមានខេត្តកែប ត្បូងឃ្មុំ កំពង់ឆ្នាំង សៀមរាប កំពត បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងកណ្តាល។

សូមជម្រាបថា គិតត្រឹមយប់មិញ ថ្ងៃទី២២មីនា ក្រសួងបានរកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ សរុបទាំងអស់​មានចំនួន៨៤នាក់ (ស្រី២១នាក់ ប្រុស៦៣នាក់) ដែលក្នុងនោះរួមមាន ៖ ​ជនជាតិចិន១នាក់ (ខេត្តព្រះសីហនុបាន​ជាសះស្បើយ) ,អង់គ្លេស៣នាក់ (១នាក់ជាសះស្បើយ) កាណាដា១នាក់, បែលហ្សិក១នាក់ បារាំង៣៣នាក់, ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់៕

Related Articles

Back to top button
Close
Close