រថយន្ត​ម៉ាក​ម៉ែក​សឺ​ដែស​ បុក​ជា​មួយ​រថយន្ត​​ម៉ាក​អូ​ឌី​បោក​ផ្ទប់​នឹង​ដើម​គគីរ​លើ​ចិញ្ចើម​ផ្លូវ​

ភ្នំពេញ៖ រថយន្តម៉ាកម៉ែកសឺដែសស៊េរីទំនើបមួយគ្រឿងបានបើកបោះពួយយ៉ាងលឿន បុកជាមួយរថយន្ត ម៉ាកអូឌីស៊េរីទំនើបមួយគ្រឿងទៀតធ្វើអោយរថយន្តអូ ឌីបោកផ្ទប់នឹងដើមគគីរលើចិញ្ចើមផ្លូវ បណ្តាលអោយខ្ទេចខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អមិនមានអ្នកណារងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ។

រថយន្ដបង្កហេតុម៉ាកមែកសឺដេសបុករថយន្ដម៉ាក AUDI បណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ (រូប dap)

ហេតុការណ៍ គ្រោះថ្នាក់នោះបានកើតឡើងកាលពីវេលាម៉ោង២១ និង៤០នាទីយប់ថ្ងៃទី១៨ វិច្ឆិកា ២០១២ នៅចំណុចផ្លូវលេខ២១៤ កែងផ្លូវលេខ៥១ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។

ភាគីបង្កហេតុរថយន្តម៉ាកម៉ែកសឺដែសពណ៌ស ស៊េរីទំនើបពាក់ស្លាកលេខបណ្ដោះ អាសន្ន70 41បើកបរដោយបុរសម្នាក់មាន ស្រីស្នេហ៍ម្នាក់អង្គុយក្បែរ និងភាគីខាងរងគ្រោះ រថយន្តម៉ាកអូឌី(Audi)ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2J -38 38បើកបរដោយបុរសម្នាក់មិនត្រូវបានគេស្គាល់អត្ត សញ្ញាណ។

សាក្សី ដែលឃើញហេតុការណ៍នេះបានអោយដឹង ថានៅវេលាកើតហេតុគេឃើញម៉ាកម៉ែកសឺដែសពណ៌សបើកបោះពួយយ៉ាងលឿន ពីលិចមកកើតតាមផ្លូវលេខ២១៤ លុះមកដល់ចំណុចកើតហេតុកែងផ្លូវលេខ៥១គាប់ជួនរថយន្តម៉ាកអូឌីបើក យ៉ាងលឿនដែរពីជើងមកត្បូងក៏បុកគ្នាពេញទំហឹងលាន់ដូចរន្ទះធ្វើអោយ រថយន្តម៉ាកអូឌីបោកផ្ទប់នឹងដើមគគីរនៅ ចិញ្ចើមផ្លូវបណ្តាលអោយខ្ទេចទាំងសងខាង។

សាក្សី បន្តទៀតថាក្នុងហេតុការណ៍នោះភាគីទាំងសងខាងទំនងជាស្រវឹងដូចគ្នាផង បានចេញសម្របសម្រួលដោះស្រាយគ្នាដោយមានប៉ូលិសមូលដ្ឋានចុះទៅ អន្តរាគមន៍ផងនោះក៏គេឃើញបក្ខពួកខាងរថយន្តម៉ែកសឺដែសដែលទំនងជា អង្គរក្សបានមកដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលបញ្ចប់បញ្ហាដោយ ខាងរថយន្តម៉ែកសឺដែសបានធានាយករថយន្តរងគ្រោះម៉ាកអូឌីទៅធ្វើការជួសជុល៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close