​សិក្ខាសាលាស្តីពីដំណើរ​ឆ្ពោះ​​ទៅកាន់សហគមន៍​​សេដ្ឋកិច្ច​​អាស៊ានឆ្នាំ២០១៥

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ សីហា ២០១២នៅសណ្ឋាគារសាន់វេ មានបើកសិក្ខាសាលាមួយស្តីអំពី «ដំណើរឆ្ពោះទៅកាន់ សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥»ដែលកម្មវិធីរៀបចំឡើងដោយក្លឹមអ្នកកាសែតកម្ពុជា ឧបត្ថមដោយមូលនិធិខុន រ៉ាដេណៅអ៊ែរ។ គោលបំណង់នៃសិក្ខាសាលានេះគឺចង់បង្ហាញដល់អ្នកសារព័ត៌មានខ្មែរឲ្យយល់ដឹងបន្ថែមទៀតអំពី អាស៊ាន ជាពិសេសខាងសេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥ ខាងមុខនេះ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ចើញចូលរួមក្នុងសិក្ខាសាលា ស្តីពីដំណើរឆ្ពោះទៅកាន់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ ( រូបសារ៉ាយ )

សិក្ខាសាលានេះមានការអញ្ចើញចូលរួមជាអធិបតីភាពរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាក្រសួងការបរទេស និតលោក Denis Schrey អ្នកតំណាងមូលនិធិខុនរ៉ាដប្រចាំនៅកម្ពុជា រួមទាំងសិក្ខាកាម ដែលជាអ្នកសារព័ត៌មានជាច្រើននៅក្នុងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងសិក្ខាសាលា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងឆ្នាំ ២០១៥ ខាងមុខនេះ តំបន់អាស៊ីអាគ្នេយ៍ គឺជាទីផ្សារមួយ ដែលចាត់ទុកថាគ្មានព្រំដែន ហើយក្នុងនោះ អ្នកសារព័ត៌មាន គួរមានការយល់ដឹងឲ្យបានច្រើន ជាពិសេសត្រូវមានកិច្ចសហប្រតិបត្តិការ ជាមួយសមាគមអ្នកសារព័ត៌មាន នៅអាស៊ានឆ្នាំ២០១៥ ដែលប្រទេសទាំង១០ ក្នុងតំបន់អាស៊ានចង់បានផ្លូវតែមួយ ដើម្បីស្វែងយល់ឲ្យបានច្រើនចំពោះការងារក្នុងអាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថាសហគមន៍អាស៊ានទាមទារចំណេះដឹងនិងជំនាញជាច្រើន បើយោងតាមការយើងជជែកគ្នាគឺប្រជា ជននៅមានការយល់ដឹងតិចតួចណាស់នូវអាអ្វីដែលហៅថាសេដ្ឋកិច្ចសហគមន៍អាស៊ាន ហើយការងារទាំងអស់នេះគឺចាប់ផ្តើម ពីយើងដែលជាអ្នកសារព័ត៌មានដើម្បីធ្វើយ៉ាងណា អាចពន្យល់ដល់ប្រជាជនឲ្យពួកគេយល់អំពីសារៈសំខាន់របស់ សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥នៅពេលខាងមុខនេះ៕

ក្រុមអ្នកសារព័ត៌មានចូលរួមក្នុងសិក្ខាសាលាស្តីពីដំណើរឆ្ពោះទៅកាន់
សហគមន៍សេដកិច្ចអាស៊ានឆ្នាំ ២០១៥ ( រូបសារ៉ាយ )

Related Articles

Back to top button
Close
Close