ស្រ្តីអង់គ្លេស ផ្ទុកកូវីដ-១៩ ផ្ទេរពីកំពង់ចាម មកភ្នំពេញ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការព្យាបាល

សារព័ត៌មាន​ Cambodia News/

កំពង់ចាម (១២ មីនា ឆ្នាំ​២០២០) ៖ ស្រ្តីជនជាតិអង់គ្លេសដែលមានកូវីដ-១៩ ត្រូវបានផ្ទេរចេញពី មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មកព្យាបាលនៅភ្នំពេញ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០​ដោយ​សារ​ស្ត្រីរូបនោះ ចាស់ជរា ពិកាជើងម្ខាង និង មានជំងឺផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម អះអាងថា ​ការផ្ទេរស្រ្តីជនជាតិអង់គ្លេសដែលមានកូវីដ-១៩ ​មកភ្នំពេញ គឺអាចមានសុវត្ថិភាពខ្ពស់ជាងក្នុងការព្យាបាល តែមិនមានន័យថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ខ្សោយឬខ្វះឧបករណ៍នោះទេ។

ប្រទេសកម្ពុជាយើងមិនទាន់រកឃើញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ។ទូទាំងប្រទេសយើងបានធ្វើតេស្តសសរុបទាំងអស់ចំនួន ៤៩៣ករណី ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ៕

Related Articles

Back to top button
Close
Close