សម្តេចតេជោ ក្រើនរំលឹកឲ្យពលរដ្ឋ ចូលរួមថែរក្សាអនាម័យ ខណៈនៅកម្ពុជា​មិនទាន់​មាន​ឆ្លង​វីរុស​កូវីដ១៩​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២ មីនា ២០២០) ៖ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១  ខែមីនា ឆ្នាំ២០២០​ សម្តេចតេជោ បានលើកឡើងថា ក្នុងពេលវេលាដែលជំងឺឆ្លងកូវីដ១៩ (កូរ៉ូណា) កំពុងកើតមាននៅតាមបណ្តាប្រទេសមួយចំនួន ដូច្នេះប្រជាពលរដ្ឋចូលរួម ថែរក្សាការពារអនាម័យសុខភាពផ្ទាល់ខ្លួន និងអនាម័យសុខភាពក្នុងក្រុមគ្រួសារឲ្យបានល្អ។

សម្តេចថា “សូមឧស្សាហ៍ដុសលាងសម្អាត មុខមាត់ដៃជើងខ្លួនប្រាណជាមួយសាប៊ូ ឬសារធាតុសម្លាប់មេរោគដើម្បី ទប់ស្កាត់ការឆ្លងរោគផ្សេងៗ។ ពិតណាស់ គឺការពារប្រសើរជាងការព្យាបាល”។

សម្តេចតេជោបន្តថា ចំពោះកម្ពុជាមកទល់ពេលនេះ គឺមិនមានជំងឺឆ្លងកូវីដ១៩ ទេ។ ទន្ទឹមនឹងនេះដែរ ដើម្បីសុខភាពល្អ គឺពលរដ្ឋចូលរួមហាត់កីឡានិងទទួលទានទឹកឲ្យបានច្រេីន៕

 

Related Articles

Back to top button
Close
Close