សម្ដេចតេជោ ៖ ម៉ាឡេស៊ីត្រូវឆ្លើយបំភ្លឺចំពោះការប្រកាសថា រក​ឃើញ​ស្រ្តី​ម្នាក់​ផ្ទុក​ជំងឺ​កូវីដ​១៩​ក្រោយ​ចាក​ចេញ​ពី​កម្ពុជា​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៤ កុម្ភៈ ២០២០) ៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំដល់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កោះហៅឯកអគ្គរាជទូតម៉ាឡេស៊ី មកឆ្លើយបំភ្លឺ ចំពោះប្រកាសថា រកឃើញស្រ្តីម្នាក់ ផ្ទុកជំងឺកូវីដ១៩ ក្រោយចាកចេញពីកម្ពុជា ។

ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ជូនជនរួមជាតិទូទាំងប្រទេស អំពីស្ថានភាពថ្មីៗចុងក្រោយ ពាក់ព័ន្ធប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ    សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយ យ៉ាងខ្លាំង ចំពោះលោកស្រីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ាឡេស៊ី ដែលបានប្រកាសថា រកឃើញស្រ្តីម្នាក់ ផ្ទុកជំងឺកូវីដ១៩ ក្រោយចាកចេញពីកម្ពុជា ព្រោះបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសកម្ពុជា លើឆាកអន្តរជាតិ ៕

 

Related Articles

Back to top button
Close
Close