ថៃ ស្រី​នាង ​អាចនឹង​​ជាប់​ពន្ធនា​គារ​​ពី​១​​ខែ​-​១​ឆ្នាំ​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២១ កុម្ភៈ ២០២០) ៖ យោងតាម​មាត្រា ៣៨-៣៩ ច្បាប់​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង អាច​នឹង​ប្រឈម​ជាប់ទោស​ចាប់ពី​១​ខែ ដល់ ១​ឆ្នាំ​។ ប៉ូលិស​បាន​បញ្ជូន​ស្ត្រី​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង អាយុ​៣៩​ឆ្នាំ​ជា​អ្នកលក់​ផលិតផល​អន​ឡាញ​តាម​បណ្តាញ​សង្គម ដោយបាន​បញ្ចេញ​សាច់ និង​កន្លែង​កេរ្តិ៍ខ្មាស​មួយចំនួន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ​។

​ស្ត្រី​ឈ្មោះ ថៃ ស្រី​នាង ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែកុម្ភ​: ក្នុងករណី​បង្ហោះ​រូបភាព​សិច​ស៊ី ប្រឈម​នឹង​ការ​ចោទ​ពីបទ​ផុស​រូបភាព និង​សម្ភារ​អាសអាភាស ដោយ​យោងតាម​មាត្រា ៣៨-៣៩ ច្បាប់​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដែល​ជាប់ទោស​ចាប់ពី​១​ខែ ដល់ ១​ឆ្នាំ​។

​សូមជម្រាបថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភ​: ស្ត្រី​ឈ្មោះ ថៃ ស្រី​នាង ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការអប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា ចំពោះ​កំហុសឆ្គង​ដែល​គាត់​បាន​ផុស​រូបភាព និង​វីដេអូ​ឃ្លី​ប ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀមទម្លាប់​ប្រពៃណី ជាពិសេស​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ និង បាន​យល់ព្រម​ថត​ជា​វីដេអូ​ដេ​ម្បី​សុំទោស​ជា​សាធារណ​:​នូវ​កំហុស​របស់គាត់ ។

បន្ទាប់ពី​ធ្វើ​កិច្ចសន្យា និង​សារភាព​កំហុស​រួច នៅវេលា​ម៉ោង​១១:៣០ ក៏បាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ  ស្រាប់តែ​ម៉ោង ២:៣៥​រសៀល​ថ្ងៃ​ដដែល ថៃ ស្រី​នាង នៅតែ​មិន​រាងចាល ថែមទាំង​ផុស​រូប​អាក្រាតកាយ ដែល​ស្លៀក​តែ​ខោ​លី​អូ ។

ដោយមាន​ការឯកភាព​យល់ព្រម​ពី​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ៤:២០​ល្ងាច ថ្ងៃទី​១៩ ខែកុម្ភៈ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះទៅ​នាំខ្លួន ថៃ ស្រី​នាង ម្តងទៀត ដើម្បី​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​បន្តទៅ​តុលាការ និង​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕

​​

Related Articles

Back to top button
Close
Close