សម្តេចតេជោ អះអាងថា កម្ពុជាគ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីនោះទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា កម្ពុជាគ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីនោះទេ ពាក់ព័ន្ធបញ្ហាជំងឺកូវីដ19 ។
ការអះអាង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បែបនេះបានធ្វើឡើង ក្រោយរដ្ឋាភិបាលម៉ាឡេស៊ីប្រកាសថា បានរកឃើញស្រ្តីវ័យចំណាស់ជនជាតិអាមេរិកម្នាក់ មានផ្ទុកវីរ៉ុសកូរ៉ូណា បន្ទាប់ពីចាកចេញពីកម្ពុជា នោះហើយត្រូវបានក្រសួងសុខាភិបាលបានទាមទារឲ្យម៉ាឡេស៊ីត្រួតពិនិត្យឡើងវិញ លើករណីនេះផង៕