ក្រសួង​វប្បធម៌ និង ក្រសួង​អប់រំ​ប្រកាស​ឱ្យ​រឹតបន្តឹង​ថ្ងៃ ១៤ កុម្ភៈ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១២ កុម្ភៈ ២០២០) ៖ ដោយសារ​មើលឃើញ​ផលប៉ះពាល់​អវិជ្ជមាន របស់​ថ្ងៃបុណ្យ នៃ ក្តី​ស្រឡាញ់ ឬ បុណ្យ វ៉ា​ឡិន​ថា​ញ ឬ វ៉ាឡង់​ទីន ដែល​អ្នកខ្លះ​ហៅថា បុណ្យ​សង្សារ ចំពោះ​ប្រពៃណី​វប្ប​ធ​ម​ជាតិខ្មែរ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និង ក្រសួង​អប់រំ យុវជន និង កីឡា បានចេញ​សេចក្តីប្រកាស​រៀងៗ​ខ្លួន ណែនាំ​ដល់​អ្នកពាក់ព័ន្ធ​ឱ្យ​គិតពិចារណា អំពី​ផលប៉ះពាល់ និង ដាក់ចេញ​នូវ​វិធានការ​គ្រប់​មធ្យោបាយ ដើម្បី រឹតបន្តឹង​ការតាមដាន និង គ្រប់គ្រង​នៅ​ថ្ងៃទី ១៤ ខែ កុម្ភៈ នេះ ។​

សេចក្តីប្រកាស់​របស់​ក្រ​សួ​វប្បធម៌ និង វិចិត្រសិល្បៈ បាន​លើកឡើងថា បច្ចុប្បន្ន ថ្ងៃ ១៤ កុម្ភៈ ដែល​អ្នកខ្លះ​ហៅថា ទិវា នៃ ក្ត​ស្រឡាញ់ កំពុង​ជ្រៀតចូល​ក្នុងសង្គម​ខ្មែរ ជាពិសេស​យុវជន​កំពុង​ទទួលយក​ដោយ​ភ័ន្តច្រឡំ នាំឱ្យ​ប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​ជាតិខ្មែរ ។

តាមរយៈ​សេចក្តីប្រកាស​នេះ​ក្រសួង​វប្បធម៌​បាន​សង្កត់ធ្ងន់ថា ការ រក្សា​ការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ដ៏​ថ្លៃថ្លា​របស់​ជាតិ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា ។​

១. ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​គ្រប់​មធ្យោបាយ ដូចជា​តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ ។​

២. ត្រូវ​ពង្រឹង​ការអនុវត្ត​វិន័យ​ឱ្យបាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ ។

​៣. ត្រូវ​ជំរុញ​ដំណើរការ​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព មិត្ត​អប់រំ​មិ​ត ។​

៤.​ត្រូវ​ទំនាក់ទំនង​ជិ​តិ​ស្និទ្ធ​ជាមួយ​មាតាបិតា អាណាព្យាបាល​សិស្ស និង សហគមន៍ ដើម្បី ផ្តល់ និង ទទួល​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី សហការ​ទប់ស្កាត់ អប់រំ​ណែនាំ​កែលម្អ​សិស្សានុសិស្ស​បាន​ទាន់ពេលវេលា ។​

បុណ្យ វ៉ា​ឡិន​ថា​ញ និង វ៉ាឡង់​ទីន ឬ បុណ្យ​ក្តី​ស្រឡាញ់ ដែល​អ្នកខ្លះ​ហៅថា បុណ្យ​សង្សារ គឺជា​បុណ្យ​ក្នុង​ប្រពៃណី​របស់​គ្រិស្តបរិស័ទ ដែល​ដំណើរ​ដើមទង​នាំឱ្យ​មានបុណ្យ​នេះ កើតឡើង​តាំងពី​អំឡុង សតវត្សរ៍​ទី ៣ នៃ គ​.​ស ឯណោះ ប៉ុន្តែ​ទើបតែ​ត្រូវបាន​សម្តេច​សង្ឃ​កាតូលិក គឺ​សម្តេច​ប៉ាប ចេ​ឡា​ស៊ើ​ស ទី​១ ដាក់ឈ្មោះ​ឱ្យ​ថា ទិវា នៃ ក្តី​ស្រឡាញ់ នៅ​ឆ្នាំ ៤៩៦ នៃ គ​.​ស ហើយ​ថ្នាក់ដឹកនាំ និង គ្រិស្តបរិស័ទ​នៅ​ទូទាំង​ពិភពលោក ក៏​នាំគ្នា​ខិតខំ​ប្រឹងប្រែង​យក​អត្ថន័យ នៃ ទិវា​នេះ​ទៅ​ផ្សព្វផ្សាយ​ព​ង្រឹ​ក​ទៅគ្រប់​ច្រកល្ហក និង មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ ក្នុង​គោលបំណង​ឱ្យ​មនុស្ស​ស្គាល់ ចងចាំ បណ្តើរៗ​នូវ​គ្រិស្តសាសនា៕

 

Related Articles

Back to top button
Close
Close