លោកស្រី Gu Kailai បាន​រួច​ផុត​ពី​ការ​ប្រហារ​ជីវិត

នៅថ្ងៃច័ន្ទ ទី២០ សីហានេះ លោកស្រី Gu Kailai ដែលជាភរិយារបស់អ្នកនយោបាយចិនធ្លាក់ពីអំណាចដ៏ល្បីឈ្មោះម្នាក់ គឺលោក Bo Xilai ត្រូវតុលាការនៅទីក្រុងហេហ្វេកាត់ទោសប្រហារជីវិត ដោយព្យួរទោសពីបទបាន ធ្វើឃាតអ្នកជំនួញ ជនជាតិអង់គ្លេសម្នាក់ឈ្មោះ Neil Heywood។ ដូច្នេះនៅក្នុងប្រព័ន្ធតុលាការចិន ទោសប្រហារជីវិត ដោយព្យួរទោស នឹងអាចឲ្យលោកស្រី Gu Kailai រួចផុតពីការប្រហារជីវិត តែត្រូវជាប់គុកអស់មួយជីវិតវិញ។

ជាថ្មីម្តងទៀត តុលាការចិនហាក់ដូចជាបានបង្ហាញពីភាពម៉ត់ចត់ និងទៀងទាត់របស់ខ្លួននៅក្នុងដំណើរការកាត់ទោស លោកស្រី Gu Kailai។ ដូចដែលបានគ្រោងទុក នៅម៉ោង៩ ព្រឹកមិញ ចៅក្រមនៃសាលាដំបូងទីក្រុងហេហ្វេបាន ប្រកាស សាលក្រមកាត់ទោសប្រហារ ជីវិតលោកស្រី Gu Kailai ដោយព្យួរទោសរយៈពេល ២ឆ្នំា ពីបទបានសម្លាប់អ្នកជំនួញ ជនជាតិ អង់គ្លេសម្នាក់ឈ្មោះ Neil Heywood។ ការវិនិច្ឆ័យយ៉ាងដូចនេះរបស់សាលាដំបូងទីក្រុងហេហ្វេត្រូវបានក្រុម អ្នកធ្វើអត្ថាធិប្បាយទន្ទឹងរង់ចំាយូរមកហើយ ពោលគឺតំាងពីថ្ងៃបើកសវនាការដំបូងទី ៩ សីហាមកម្ល៉េះ។ នៅពេលនោះ រូបលោកស្រី Gu Kailai ក៏បានទទួលស្គាល់ពីកំហុសរបស់ខ្លួនដែលបានដាក់ថ្នំាបំពុលសម្លាប់ លោក Neil Heywood។ ម្យ៉ាងទៀត យោងតាមការចោទប្រកាន់ លោក Neil Heywood ក៏មានចំណែកទទួលខុសត្រូវនៅក្នុងរឿងនោះដែរ ព្រោះថា លោកបានសរសេរសំបុត្រទៅគំរាមកូនស្រីរបស់គ្រួសារលោក Bo Xilai ដែលកំពុងសិក្សានៅឯបរទេស។

សារព័ត៌មានស៊ីនហួចេញផ្សាយថ្ងៃនេះបានឲ្យដឹងបន្ថែមថា ការដែលតុលាការបានកាត់ទោសប្រហារជីវិតលោកស្រី Gu Kailai ដោយព្យួរទោសពេលនេះ ក៏ដោយសារតែលោកស្រីមានជំងឺសរសៃប្រសាទ និងបានសហការជាមួយតុលា ការនៅក្នុងការស៊ើបអង្កេត។ យ៉ាងក៏ដោយ ក្រុមអ្នកការពារសិទ្ធិមនុស្សសង្ឃឹមថា សាលក្រមនេះអាចជាយុត្តិសាស្រ្ត មួយឈានទៅរកការលប់បំបាត់ចោលទំាង ស្រុងនូវទោសប្រហារជីវិតនៅក្នុងប្រទេសចិន។

ក្រៅពីលោកស្រី Gu Kailai នៅមានអ្នកស៊ុមគ្រលុំចំនួន ៥នាក់ទៀតក៏ត្រូវបានតុលាការដាក់ទោសដែរ ក្នុងនោះ មានស្រ្តី អ្នកបំរើម្នាក់បានទទួលទោសជាប់ក្នុងពន្ធធនាគារចំនួន ៩ឆ្នំា និងនគរបាល ៤នាក់ ជាប់ក្នុងពន្ធធនាគារពី ៥ ទៅ ១១ឆ្នំា។ នគរបាលទំាង ៤នាក់បានជាប់ចោទពីបទបានក្លែងបន្លំភស្តុតាងមួយចំនួនដើម្បី បិទបំាងបទឧក្រិដ្ឋដែលបាន កើត មានឡើងនៅក្នុងសាលាក្រុង Chongqing។ សាលាក្រុង Chongqing ដែលស្វាមីរបស់លោកស្រី Gu Kailai ទើបត្រូវបានគណបក្សដកដំណែងជាអគ្គលេខាធិការគណបក្សកុម្មុយនិស្ត នៅទីនោះ៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close