សមត្ថកិច្ចឃាត់ខ្លួនម្តាយ ពេជ្រ សូលីកា ក្រោយសង្ស័យសម្លាប់ស្ត្រីម្នាក់នៅខណ្ឌមានជ័យ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ មករា ២០២០) ៖ ស្រ្តីវ័យ៥០ម្នាក់ ត្រូវបានឃើញដេកស្លាប់ក្នុងផ្ទះ ដែលស្ថិតនៅក្នុងបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ក្រោយពីមន្ត្រីបច្ចេកទេសកោសល្យវិច័យ មូលហេតុគឺរកឃើញថា សពត្រូវបានស្លាប់ ដោយសារថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។
ជាក់ស្តែងមុននេះបន្តិចក៏មានការលេចធ្លាយនូវអត្តសញ្ញាណរបស់ជនសង្ស័យដែលជាម្តាយបង្កើតរបស់តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ចំណែល ស្រ្តីរងគ្រោះមានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ។
ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុពួកគាត់បានទូរសព្ទ័ទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបានដេកស្លាប់ នៅក្នុងផ្ទះបាត់ហើយ។
ក្រោយពីធ្វើកោសល្យវិច័យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ ដើម្បីបន្តនីតិវិធីច្បាប់៕