លោកស្រី មូរ សុខ​ហួរ ​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ឃាត់ខ្លួន​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (៧ វិច្ឆិកា ២០១៩ ) ៖ យោង​តាម​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស (Reuters)​ បាន​រាយការណ៍​ថា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ  អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី ​បាន​ចាប់​ឃាត់ខ្លួន​លោកស្រី មូរ សុខ​ហួរ មន្ត្រីជាន់ខ្ពស់​នៃ​ចលនា​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ​។

​​ប្រភព​ព័ត៌មាន​ដដែល​ បាន​រាយការណ៍​​ថា ប៉ូលិសអន្តោប្រវេសន៍​ម៉ាឡេស៊ី បាន​ឃាត់ខ្លួន​លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​ក្នុងចំណោម​អតីត​មេដឹកនាំ​អតីត​បក្សប្រឆាំង រួមជាមួយ​ទណ្ឌិត សម រង្ស៊ី ដែល​ត្រូវ​ស្វែងរក​ចាប់ខ្លួន ពីបទ​រៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ នៅ​ថ្ងៃទី​៩​វិច្ឆិកា​។​

​សូមបញ្ជាក់ថា ដំណឹង​នៃ​ការចាប់ខ្លួន​លោកស្រី មូរ សុខ​ហួរ បានកើត​ឡើង ក្រោយ​អាជ្ញាធរ​សមត្ថកិច្ច​ម៉ាឡេស៊ី ទើបតែ​ចាប់ខ្លួន​អតីត​សកម្មជន​អតីត​គណ​ក្សស​ង្គ្រោះ​ជាតិ ២​នាក់ កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​គ្រោង​នឹង​បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា ៕

ប្រភព ៖ ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​

 

 

Related Articles

Back to top button
Close
Close