នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសបង្កើនជំនួយដល់សាលាឯកជន
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី Julia Gillard បានប្រកាសថា រដ្ឋាភិបាលនឹង បង្កើនជំនួយដល់សាលាឯកជន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើក កម្ពស់បទដ្ឋាន អប់រំនៅទូទាំងប្រទេស។
គណបក្សប្រឆាំងបានចោទប្រកាន់រដ្ឋាភិបាលថាកំពុងតែមានផែនការ នឹងការប្រើ ប្រាស់គោលនយោបាយមួយនេះ ដើម្បីកាត់បន្ថយថវិកាពីសាលាឯកជន។
ប៉ុន្តែលោកស្រី Gillard បានមានប្រសាសន៍ថា សាលារៀនទាំងអស់នឹងទទួលបាន អត្ថប្រយោជន៍ពីគោលនយោបាយថ្មីនេះ។
លោក ស្រីបានបន្តយ៉ាងដូច្នេះថា លោកស្រីមានការទទួលខុសត្រូវចំពោះ គ្រប់មាតា បិតា និងសិស្សានុសិស្សទាំងអស់នៅ ក្នុងប្រទេសអូស្រ្តាលី ហើយលោកស្រីនឹងធ្វើ អ្វីៗសព្វយ៉ាងដែលលោកស្រីអាចធ្វើទៅបានដើម្បីធានាថា សាលាដែលគេចូលរៀន ជា សាលារៀនដ៏ល្អទាំងអស់៕(Radio Australia)