ច្បាប់​ថ្មី​​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយរបស់​សិង្ហ​បុរី​​ចូល​ជាធរ​មា​ន

សារព័ត៌មាន​ Cambodia News /

សិង្ហ​បុរី (៣ តុលា ២០១៩) ៖ ច្បាប់​ថ្មី​របស់​ប្រទេស​សិង្ហ​បុរី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង “​ព័ត៌មាន​ក្លែងក្លាយ​” បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ពុធ​ បើទោះបីជា​មានការ​រិះគន់​ពី​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ និង​សកម្មជន​ដែល​បានចាត់ទុក​ច្បាប់​ដ៏​តឹងរ៉ឹង​នេះ​ថា​ជាការ​ប៉ុនប៉ង​ដ៏​ឃោរឃៅ​ដើម្បី​រារាំង​ការប្រឆាំង​ក៏ដោយ​។​

​ច្បាប់​នេះ​បានផ្តល់​អំណាច​ដល់​រដ្ឋមន្ត្រី​ក្នុងការ​បញ្ជា​ឲ្យ​បណ្តាញ​សង្គម​ដាក់​ការព្រមាន​នៅជាប់​នឹង​ការ​បង្ហោះ​ណា​ដែល​អាជ្ញាធរ​ចាត់ទុកថា​មិន​ពិត​ហើយ​ក្នុងករណី​ធ្ងន់ធ្ងរ​បំផុតពួកគេ​អាច​ត្រូវបាន​គេ​ដកហូត​។​

Facebook, Twitter និង Google ដែល​ការិយាល័យ​កណ្តាល​អាស៊ី​របស់​ពួកគេ​ស្ថិតនៅក្នុង​ប្រទេស​សិង្ហ​បុរី​គឺ​ត្រូវបាន​គេ​ផ្តល់​ការលើកលែង​ជា​បណ្តោះអាសន្ន​ពីបទ​ប្បញ្ញត្តិ​មួយចំនួន​តូច​នៅក្នុង​ច្បាប់​នេះ​ដើម្បី​ផ្តល់​ពេលវេលា​ដល់​ពួកគេ​ក្នុងការ​សម្រប​ខ្លួន​។​

​ប្រសិនបើ​សកម្មភាព​ត្រូវបាន​គេ​ចាត់ទុកថា​ព្យាបាទ​និង​បំផ្លាញ​ផលប្រយោជន៍​របស់​សិង្ហ​បុរី​នោះ ក្រុមហ៊ុន​ទាំងនេះ​អាចនឹងទទួល​រង​នូវ​ការពិន័យ​ជា​ទឹកប្រាក់​រហូតដល់​១​លាន​ដុល្លារ​សិង្ហ​បុរី (៧២​ម៉ឺន​ដុល្លារ​អាមេរិក​) ខណៈ​បុគ្គល​ម្នាក់ៗ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ៕

Related Articles

Back to top button
Close
Close