ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា ភ្លៀងបន្តធ្លាក់ សូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៦ កញ្ញា ២០១៩) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយលើកម្ពុជានោះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា ភ្លៀងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ទឹកជំនន់ និងរលកសមុទ្រ។

ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា នៅរយៈពេលនេះ (ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា) ខេត្តភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនេះ បន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។ ដោយឡែកនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង៕

Related Articles

Back to top button
Close
Close