ការប្រកួតប្រជែងគោរពច្បាប់ចរារណ៍ គឺដើម្បីសុវត្ថិភាព និងជីវិតមនុស្សលើដងផ្លូវ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៤ កញ្ញា ២០១៩) ៖ ថ្លៃងក្នុងសន្និសីទលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ជាគារ ហ៊ីម៉ាវ៉ារី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងថា ការប្រកួតប្រជែងផ្នែកគោរពច្បាប់ចរារណ៍ មិនមែនដើម្បីពានរង្វាន់ទេ តែដើម្បីសុវត្ថិភាពនិងសង្រ្គោះជីវិតមនុស្សនៅតាមដងផ្លូវ។
ក្នុងសន្និសីទលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា “ការបំពេញការងារឆ្ពោះទៅសង្គ្រោះជីវិត សកម្មភាពដើម្បីសង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ន និងទសវត្សន៍បន្ទាប់” លោកជំទាវ ក៏អំពាវឲ្យមនុស្សគ្រប់រូប ពិសេសយុវជនមានសេចក្តីថ្លៃថ្នូរពេលធ្វើដំណើរលើដងផ្លូវ ដើម្បីឲ្យស្របតាមការរីកចម្រើននិងការអភិវឌ្ឍរបស់ប្រទេសជាតិ។
គួរបញ្ជាក់ថា ៦ខែ ដើមឆ្នាំ២០១៩ ៖ ករណីស្លាប់ដោយគ្រោះថា្នក់ចរាចរណ៍ ១.0៣៣នាក់ និងរបួសរាប់ពាន់នាក់ កត្តាមនុស្សជាចម្បងនៃគ្រោះថ្នាក់ ៖ ល្បើន ៧៦%, មិនគោរពសិទ្ធិអទិភាព ២៤%, វ៉ាស្តាំ ១២%, ជែង ៩%, បត់មិនប្រយ័ត្ន ៨%, ស្រវឹង ៦% ប៉ុន្តែអ្នករំលោភល្បើន សិទ្ធិអទិភាព វ៉ាស្តាំ ជែង និងបត់ក៏អាចមានជាតិអាលុកុលផងដែរ៕ ដោយ ៖ ហេង នាង