ច្រាំងព្រែកអង្គឹមស្រុកល្វាឯមបានបាក់ស្រុតកៀកដល់សសរផ្ទះប្រជាពលរដ្ឋ
សារព័ត៌មាន Cambodia News/
ខេត្តកណ្តាល៖ ដោយកម្លាំងទឹកហូរខ្លាំងបានធ្វ់អោយ ច្រាំងព្រែកអង្គឹម ស្ថិតនៅស្រុកល្វាឯម ឃុំសារិកាកែវ ភូមិក្តីកណ្តាល ខេត្តកណ្តាល បាក់ស្រុតកៀកជិតដល់សសរផ្ទះ នឹងកំពុងគំរាមគំហែងដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលរស់នៅជាប់នឹងមាត់ព្រែកនោះ។
ប្រជាពលរដ្ឋរស់នៅទីនោះបានអោយដឹងថា ពួកគាត់មានការភ័យខ្លាច ដោយការបាក់ស្រុតដីនេះណាស់ តែដោយសារគ្មានដី និងគ្មានទីកន្លែងសុវត្ថិភាពផ្សេងធ្វើលំនៅ ដើម្បីជៀសផុតពីគ្រោះថ្នាក់បាក់ដី និងអាចបាក់ទៅទាំងផ្ទះដោយជាថាហេតុ ទើបប្រជាពលរដ្ឋនៅទីនោះបង្ចំចិត្តរស់ទាំងការភ័យខ្លាចពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រជាពលរដ្ឋនៅទីនោះបានអោយដឹងទៀតថា កាលពីរដូវទឹកឡើងឆ្នាំកន្លងទៅដីច្រាំងព្រែកក៏បាក់ដែរ ដែលកាលនោះខាងស្រុក និងអាជ្ជាធរ ព្រមទាំងប្រជាពលរដ្ឋ នៅក្នុងភូមិបានជួយបោះបង្គោលទប់ស្កាត់ការបាក់ស្រុតដីច្រាំងនេះដែរ តែដោយកម្លាំងទឹកហូរខ្លាំងធ្វើអោយដីច្រាំងមាត់ព្រែកបន្តបាក់ច្រានទាំងបង្គោលឈើ ដែលបោះនោះដួលបាក់រាបចូលទៅក្នុងទឹកអស់។
គួបផ្សំការបាក់ពីឆ្នាំកន្លងទៅផង ហើយដោយស្ថាភាពទឹកទន្លេបន្តឡើង ដែលធ្វើអោយកម្លាំងទឹកហូរចូលព្រែកមានសន្ទុះខ្លាំងធ្វើអោយច្រាំងព្រែកបន្តបាក់ម្តងបន្តិចៗនៅឆ្នាំនេះទៀតធ្វើអោយដីបាក់កាន់តែកៀកដល់សសរផ្ទះ ហើយដោយខ្លាចមានគ្រោះថ្នាក់កើនឡើងដោយជាថាហេតុ ទើបប្រជាពលរដ្ឋខ្លះបានបង្ខំចិត្តរុះផ្ទះចាកចេញពីទីនោះដើម្បីសុវត្ថិភាព។
សម្រាប់ប្រជាពលរដ្ឋខ្លះទៀតដោយគ្មានដី និងគ្មានទីកន្លែងសុវត្ថិភាពផ្សេងសម្រាប់ធ្វើលំក៏បង្ខំចិត្តរស់នៅទីនោះដដែល ហើយទៅមុខទៀតអាចនឹងរុះផ្ទះធ្វើបង្រួមអោយតូចជាងមុន ដើម្បីរស់នៅបណ្តោះអាស្ននសិន តែបើដីនៅតែបន្តបាក់បន្តបន្ទាប់ទៀងនោះពួកគាត់មិនដឹងថាមានកន្លែងណាអាចរស់នៅដើម្បីគេចផុតពីគ្រោះធម្មជាតិនេះឡើយ៕ ដោយ៖ ហេង នាង