ភ្លៀងបន្តធ្លាក់ពីតិចទៅច្រើនចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៩ កញ្ញា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២​ កញ្ញា ២០១៩) ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ចេញផ្សាយនៅថ្ងៃទី២ កញ្ញា នេះបានឲ្យដឹងថា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន នៅតាមបណ្តាខេត្តមួយចំនួនចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៩ កញ្ញា បណ្ដាខេត្តក្រុងនានា នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន។

បន្ទាប់ពីការតាមដានស្ថានភាព អាកាសធាតុជាប់ជាប្រចាំ និងស្តែងឡើងដោយការវិវត្ត យ៉ាងឆាប់រហ័សក្នុងតំបន់ បង្ហាញឲ្យឃើញថា កម្ពុជា បាននឹងកំពុងទទួលរងគៀវជ្រលង នៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម ។ ការកកើតឡើងនូវវិសម្ពាធ (TD) រហូតដល់ទៅ ២ នៅក្នុងសមុទ្រចិនខាងត្បូងដែលអាចបំប្លែងខ្លួន ទៅជាព្យុះនាពេលដ៏ខ្លីខាងមុខ ។

ក្រសួងក៏បានអំពាវនាវឲ្យ សាធារណៈជនប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទឹកជំនន់ ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រជោកបក់ខ្លាំង ៕

Related Articles

Back to top button
Close
Close