លោក សេង ឡុង ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្ត​កណ្តាល បាន​ស្លាប់ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

សារព័ត៌មាន​​ Cambodia News/

កណ្តាល (២១ សីហា ២០១៩) ៖ លោក សេង ឡុង ភ្នាក់ងារ​អង្គភាព​ព័ត៌មាន Fresh News ប្រចាំខេត្ត​កណ្តាល  បាន​ស្លាប់​ភ្លាមៗ គួរ​ឲ្យ​រន្ធត់​បំផុត នៅក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ត LEXUS RX300 ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ចំពាក់​កណ្តាល នៅវេលា​ម៉ោង​៩:៤០​នាទី​យប់ ថ្ងៃទី​២០ ខែសីហា លើផ្លូវ​ជាតិ​លេខ​២១ នៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ​ឈ្មោះ សេង ឡុង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ​ ​ស្រុក​ស្អាង ខេត្តកណ្ដាល ។​ ​សាក្សី​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង បាន​បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ក្បាល​របាំង​ចែកផ្លូវ​តែម្ដង ។

ក្រោយពេល​កើតហេតុ នគរបាល​ចរាចរណ៍​ក្រុង​តាខ្មៅ បាន​ចុះមក​ធ្វើ​ការវាស់វែង​និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​បណ្ដោះអាសន្ននៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​រង់ចាំ​ធ្វើការដោះស្រាយ​តាមផ្លូវ​ច្បាប់ ។​ ​ចំណែក​សព​ជនរងគ្រោះ​ ត្រូវបាន​សមត្ថកិច្ច​ធ្វើកំណត់ហេតុ រួច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

Related Articles

Back to top button
Close
Close