ស្រវឹងខ្លាំង យកកូនអ្នកដទៃ​អាយុជាង​៣​ខែ ​បោះ​ចោល​លើ​ដី​បណ្តា​ល​ឲ្យ​រង​របួស​ធ្ងន់​

សារព័ត៌មាន​ Cambodia News/

កណ្តាល (១៣ សីហា ២០១៩) ៖ បុរសម្នាក់ស្រវឹងខ្លាំងពេក បានយកកូនអ្នកដទៃ អាយុជាង៣ខែ បោះចោលលើដីភក់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង​៧​យប់​ ថ្ងៃទី១២ ខែសីហា នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលត្រូវ ក្រោយ​កើត​ហេតុ​កុមារ​រង​គ្រោះ​ត្រូវ​បាន​បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាជាបន្ទាន់ ។ ​

សមត្ថកិច្ច បញ្ជាក់ប្រាប់ថា ជនរងគ្រោះឈ្មោះ យីម ឡៃធី ភេទប្រុស អាយុ ៣ខែកន្លះ  ចំណែកជនសង្ស័យ​ជា​មនុស្ស​ស្រវឹងស្រា និងបែកថ្នាំញៀនផងនោះ​មាន​ឈ្មោះ    រិ រ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ បានយកក្មេងរងគ្រោះពីក្នុងអង្រឹងក្រោមសំយ៉ាបផ្ទះបោះទៅលើដីភក់ ។ ​

ក្រោយ​កើត​ហេតុ​ ឪពុកក្មេងរងគ្រោះបានដាក់ពាក្យបណ្តឹង ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីនីតិវិធី ។ គ្រឿងស្រវឹងនិងគ្រឿងញៀន ជាសារធាតុញៀនយ៉ាងសាហាវ ធ្វើអោយបាត់បង់មនសិការជាមនុស្ស បាន សូមជៀសវាងទាំងអស់គ្នា ៕

Related Articles

Back to top button
Close
Close