សម្តេចតេជោ នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្តី្រសប្តាហ៍នេះ ក្រោយពីសុខភាពសម្តេចបានល្អប្រសើរឡើងវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ កក្កដា ២០១៩) ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សុខភាពគឺការគ្រេចស្មារបស់សម្តេចបានល្អប្រសើរហើយ ហើយសម្តេចក៏នឹងមកដឹកនាំគណៈប្រជុំគណៈរដ្ឋមន្រ្តីនាថ្ងៃសុក្រនេះវិញដែរ ក្រោយខកខានសប្តាហ៍មុន។
សម្តេចបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “សុខសប្បាយជាទេបងប្អូនជនរួមជាតិ?មកទល់ថ្ងៃនេះ សុខភាពខ្ញុំ (គ្រេចស្មា) ក៏កាន់តែល្អ ប្រសើររឹងមាំមានកម្លាំងថាមពលពេញលេញក្នុងការបំពេញការងារជូនជាតិ” ។
សម្តេចបន្តថា នៅថ្ងៃ សុក្រទី ២ ខែសីហា នេះ សម្តេចនឹងដឹកនាំប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គដូចធម្មតា ។ សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងការអរគុណសាជាថ្មី ដល់ជនរួមជាតិ ដែលបានជូនពរ នឹងនៅជាមួយសម្តេចបន្តថែក្សា ការពារសន្តិភាព ដើម្បីប្រទេសជាតិមានឱកាសអភិវឌ្ឍន៍កាន់តែរីកចម្រើនទៅមុខទៀត៕