ពីថ្ងៃនេះដល់ថ្ងៃទី៤ សីហា នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ កក្កដា ២០១៩) ៖ យោងតាមសេចក្តីជូនដំណឹងពីការព្យាករណ៍អាកាសធាតុនៅកម្ពុជារបស់ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនទៅតាមតំបន់។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ពិសេសនៅតាមមាត់សមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង បង្កឲ្យមានជារលកធំៗ។ ចំពោះស្ថានភាពទឹកទន្លេ ក៏ចាប់បន្តងើបឡើងផងដែរ៕