សម្ដេចតេជោ ប្រាប់ឲ្យមន្ត្រីមានសមត្ថកិច្ចចុះដល់ទីកន្លែងលើករណីជំងឺប៉េស្តជ្រូកអាហ្វ្រិក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ កក្កដា ២០១៩) ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំដល់មន្ត្រីមានសមត្ថកិច្ចបណ្ដាខេត្ត ដែលមានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក សូមចុះពិនិត្យតាមដានដល់ទីតាំងផ្ទាល់ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។
សូមបញ្ជាក់ថា មកដល់ពេលនេះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានកើតមាននៅខេត្តចំនួន៥ហើយរបស់កម្ពុជា រួមមាន៖ រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងកណ្តាល។ ជ្រូកជាង២ពាន់ក្បាលហើយត្រូវបានសម្លាប់ និងងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ៕