មន្រ្តីនគរបាលភ្នំពេញ ២០រូប ត្រូវបានបណ្ដេញចេញពីក្របខណ្ឌមន្ត្រីរាជការ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ មិថុនា ២០១៩) ៖ យោងតាមការចុះផ្សាយ របស់អគ្គស្នងការនគរបាលជាតិ បានអោយដឹងថា មន្រ្ដីនគរបាលជាតិ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន២០រូប ត្រូវបានដកហូតឋានន្តរសក្កិ និងបណ្ដេញចេញ ពីក្របខណ្ឌមន្ត្រីរាជការ ដោយមូលហេតុ បោះបង់ចោលការងារ។
តាមសេចក្តីប្រកាសដដែលបានបញ្ជាក់ថា មន្ត្រីនគរបាលទាំង២០រូប ដែលបានបណ្តេញនោះ រួមមាន៖ ថ្នាក់អនុសេនីយ៍ឯក ចំនួន៤នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន១១នាក់ និងថ្នាក់អនុសេនីយ៍ត្រី ចំនួន៤នាក់ និងព្រឹន្ទបាលទោម្នាក់។
សូមបញ្ជាក់ថា ការបណ្ដេញចេញនេះ បានធ្វើឡើង តាមរយៈសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដែលចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕