សម្ដេចតេជោ ទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅបំផុតពីនិស្សិត និងពលរដ្ឋខ្មែររស់ហុងគ្រី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មិថុនា ២០១៩) ៖ នៅថ្ងៃទី១៣ មិថុនាក្រោយពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅ គឺមានកូនក្មួយជានិស្សិតនិងបងប្អូនខ្មែរ ដែលបានមករស់នៅក្នុងប្រទេសហុងគ្រី ចាប់តាំងពីឆ្នាំ ១៩៨២ មក បានមកទទួលស្វាគមន៍សម្តេចតេជោ នាយករដ្ឋមន្រ្តីយ៉ាងរាក់ទាក់ និងកក់ក្តៅបំផុត។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ បានឲ្យដឹងថា កូនក្មួយនិស្សិតបានបង្ហាញនូវក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំងដែលសម្តេចតេជោ បានផ្តល់ឱកាសអោយបងប្អូនកូន ក្មួយបានជួបសំណេះសំណាលនិងសួរសុខទុក្ខ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កូនក្មួយទាំងអស់ ដែលមានឱកាសបាន មកសិក្សានៅទីនេះ គឺត្រូវតែយកចិត្តទុកដាក់ សិក្សារៀនសូត្រ ហើយគោរពច្បាប់ ប្រទេសគេអោយបានល្អ។
តាមពិតទៅ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញមក ទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចសិក្សា ព្រមទាំងចូលរួម មហាសន្និបាតបក្ស និងអមដំណើរ សម្តេចហេង សំរិន នៅប្រទេសនេះ ៨ដងមកហើយ គិតចាប់ពីឆ្នាំ ១៩៧៩ -១៩៨៤ ដែលនៅពេលនោះ សម្តេចតេជោ ជារដ្ឋមន្រ្តីការបរទេស៕