មន្រ្តីក្រសួងបរិស្ថានម្នាក់ លោតសម្លាប់ខ្លួនពីជាន់ទី៥
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ មិថុនា ២០១៩) ៖ មន្រ្តីក្រសួងបរិស្ថានម្នាក់ បានលោតសម្លាប់ខ្លួនពីជាន់ទី៥ កាលវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៩ ចំណុចក្រសួងបរិស្ថាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយសារទ្រាំ នឹងជំងឺរាំរ៉ៃមិនបានតទៅទៀត។
ជនរងគ្រោះឈ្មោះ អោម សេងហួ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ មុខរបរ អនុ ការិ យាល័យ រដ្ឋបាលផែនការនិងហិរញ្ញវត្ថុ ក្រសួង បរិស្ថាន ។
សមត្ថកិច្ចបានអោយដឹងថា ករណីមន្រ្តីក្រសួងបរិស្ថាន បានលោតសម្លាប់ពីអាគារជាន់ទី៥ ដោយសារមានជំងឺក្រពះរាំរ៉ៃ និងមានបញ្ហាច្រមុះ ក្រោយពីពីបច្ចេកទេសកោសល្យ វិច្ឆ័យស្នងការរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យ កន្លែងកើតហេតុនិងកន្លែងលោតគឺ ការសន្និដ្ឋាន ករណីអត្តឃាតលោតសម្លាប់ខ្លួនឯង សពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារ យកទៅស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕