ក្រសួង​ការពារជាតិ​នឹង​ប្រារព្ធ​ខួប​ ៤២​ឆ្នាំ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ផ្ដួល​រំលំ​ប៉ុលពតរបស់​សម​មិត្ត​ ហ៊ុន សែន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១០ មិថុនា ២០១៩) ៖ នាយ​ឧត្ដមសេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​នយោបាយ និង​កិច្ច​ការ​បរទេសក្រសួង​ការពារជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ក្រសួង​ការពារ​ជាតិ​នឹង​ប្រារព្ធ​ខួប​ ៤២​ឆ្នាំ​នៃ​ដំណើរ​របស់​សម​​មិត្ត​ហ៊ុន សែន ​ឆ្ពោះ​ទៅ​កាន់​ការ​ផ្ដួល​រំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​  ​(២០​មិថុនា ១៩៧៧២០​មិថុនា ២០១៩)

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ពីមុខ​វិមាន​ឈ្នះ ឈ្នះ​កាលពីថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៩​ ឯកឧត្ដម​នាយ​ឧត្ដម​សេនីយ៍​ ណឹ​ម សុវត្ថិ​ បាន​លើក​ឡើង​ថា ប្រវត្តិសាស្ត្រ​របស់​សម​មិត្ត​ហ៊ុន សែន​ និង​សម​មិត្ត​រួម​ដំណើរ​ផ្សេងៗ​ទៀត​មិន​អាច​បំភ្លេច​បាន​នោះ​ឡើយ ខណៈ​ការ​យក​ជីវិត​ទៅ​ប្រថុយ​ប្រថាន​ជាមួយ​បរទេស​ (​ស្នើសុំ​កម្លាំង​វៀត​ណាម​ដើម្បី​ជួយ​រំដោះ​ប្រទេស​ជាតិ​ឲ្យ​រួច​ផុត​ពី​របប​ដ៏​សាហាវ​របស់​ខ្មែរក្រហម ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍ​រហូតដល់​សព្វ​ថ្ងៃ​នេះ​។​

ខួប​លើក ​៤២​ឆ្នាំ​នៃ​ទិវា​ចងចាំ ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យពូជសាសន៍ប៉ុល ពត (២០មិថុនា ឆ្នាំ​១៩៧៧២០មិថុនា ឆ្នាំ២០១៩នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ស្ថិតនៅ​តំបន់​កោះ​ថ្ម ឃុំ​ទ្លួ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បន្ត​ដំណើរ​ចូល​ទៅ​ក្នុងប្រទេស​វៀតណាម ដើម្បី​រំលឹក​នូវ​ការ​ចង​ចាំ​នៃ​ទីតាំង​សំខាន់ៗ​ ក្នុង​ការ​ចាប់ផ្ដើម​តស៊ូ​របស់​សម​មិត្ត​ហ៊ុន សែន លើ​សម​ភូមិ​រំដោះ​ជាតិ ​និង​ប្រជាជន​កម្ពុជា​កាលពី​ជាង​៤០​ឆ្នាំមុន​៕

 

Related Articles

Back to top button
Close
Close