ការ​ហូប​នំ​បញ្ចុកសាមគ្គី​ជាតិ​ទូទាំង​ប្រទេស​នឹង​​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី​៩ ខែមិថុនា​នេះ​

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ (៤ មិថុនា ២០១៩) ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា កម្ពុជា​នឹង​បើក​យុទ្ធនាការ​ហូប​នំ​បញ្ចុក​ទូទាំង​ប្រទេស​ “​នំ​បញ្ចុក​សាមគ្គី​ជាតិ​” ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ។​ ​សម្តេច​ បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​ទូទាំង​ប្រទេស យក​ថ្ងៃ​ទី​៩ ខែ​មិថុនា​ខាង​មុខ​នេះ ធ្វើ​កម្មវិធី​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា ។​

ការស្នើ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​បែប​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៅ​សាលា​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ មិថុនា ។

សម្តេច​តេជោ បាន​មានប្រសាសន៍ថា នំ​បញ្ចុក​ស្នេហា​ជាតិ​ជា​យុទ្ធសាស្ត្រ របស់​ក្រុមប្រឆាំង​ដែលចង់​ប្រើ​មនោគមន៍​ថា អ្នក​ហូប​នំ​បញ្ចុក គឺ​គាំទ្រ​ខ្លួន ដើម្បី​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា ។

សម្តេច​តេជោក៏​បាន​បញ្ជាក់ថា ​បើ​គេ​យក​ថ្ងៃ​ទី​៩ មិថុនា ជា​ទិវា​ស៊ី​នំ​បញ្ចុក យើង​ក៏​យក​ថ្ងៃ​ទី​៩ នឹង​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា ហើយ​បើ​គេ​ហៅ​ស៊ី​យើង​ក៏​ស៊ី​ទៅ ។ ​ប្រសិនបើ​គេ​បង្កើត​អ្វីដែល​មានគំនិត​ជាឧទ្ធាម​ក្រៅច្បាប់​សមាជិកគណប​ក្ស​ប្រជាជន​ធ្វើ​នឹង​តប តែ​លើកលែងតែ​ក្រុម​ប្រឆាំង នាំគ្នា​ស៊ី​ដុំថ្ម​យើង​មិន​ធ្វើ​តាម​ទេ គឺ​ទុក​ឲ្យ​ក្រុមនឹង​ស៊ីចុះ​ ៕​ ដោយ​ ៖ ហេង នាង​

 

Related Articles

Back to top button
Close
Close