ក្មេងស្រីប្រុសពីរនាក់បងប្អូនបានត្រូវគេសម្លាប់សង្ស័យជាករណីរំលោភសម្លាប់
សារព័ត៌មានជា Cambodia News/
ខេត្តព្រះសីហនុ (៣០ ឧសភា ២០១៩) ៖ មានហេតុការណ៍ដ៏ព្រៃផ្សៃមួយបានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ដោយក្មេងតូចៗស្រីប្រុសពីរនាក់បងប្អូនអាយុទើប ១០ឆ្នាំ និង ២ឆ្នាំកន្លះ បានស្លាប់បាត់បត់ជីវិត ដោយសង្ស័យជាអំពើរំលោភសម្លាប់ នៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់អត្តសញ្ញាណ។
មន្ត្រីនរគបាលស្រុកព្រៃនប់ បានឱ្យដឹងថា ឃាតកម្មនេះ ត្រូវគេដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់នេះ ដោយជនល្មើសអាចធ្វើសកម្មភាពចាប់រំលោភកុមារីអាយុ ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ ២ឆ្នាំកន្លះ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ ១០ឆ្នាំ។
ក្មេងបុរសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ដោយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹកមកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ ករណីខាងលើនេះ ស្នងការនគរបាលខេត្តព្រះសីហនុសហការជាមួយកម្លាំងនាយកដ្ឋានជំនាញ ដើម្បីឈានទៅនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕