សម្ដេច​តេជោ ​បង្ហាញ​គោលនយោបាយ​របស់​កម្ពុជា​​ដើម្បី​​ទាក់​​ទាញ​វិ​និយោគិន​​ជប៉ុន​បន្ថែម​​ទៀត​

សារព័ត៌មាន ​​Cambodia News /

ភ្នំពេញ (២៩ ឧសភា ២០១៩) ៖ ក្នុង​ឱកាស​អញ្ជើញចូ​ល​រួមសន្និសីទអ​ន្តរ​ជាតិ​លើកទី២៥នេះ នាទី​ក្រុង​តូក្យូប្រទេ​សជប៉ុន​ ព្រឹកថ្ងៃទី២៩ ​ខែ​ឧសភា​នេះ ​សម្ដេច​តេជោ ហ៊ុ​នសែន​ នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាច​ក្រកម្ពុជា​ បា​នអញ្ជើញ ចូល​រួម​នៅ​ក្នុង​សិក្ខា​សាលា​ស្ដី​ពីបរិយាកាស​វិនិយោគ​នៅកម្ពុជា ​ដែ​លសិក្ខា​សាលា​នេះមា​ន​កា​រចូលរួមពីតំណាង​ក្រុមហ៊ុ​ននា​នានៅក្នុង​ប្រទេស​ជប៉ុន​ជា​ច្រើន​។

នៅក្នុងឱកាសនេះសម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍បង្ហាញនូវគោលនយោបាយឧស្សាហកម្មជាអាទិភាពចំនួន 5 ចំណុចដើម្បីទាក់ទាញវិនិយោគិនជប៉ុនឲ្យមានការចាប់អារម្មណ៍ចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថាទស្សនកិច្ចការងារ របស់សម្ដេចតេជោហ៊ុនសែននៅប្រទេសជប៉ុន នឹងជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុននឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកលិខិតប្តូរសារចំនួនពីរដែលនាំមកនូវ ជំនួយឥតសំណង សម្រាប់គម្រោងអភិវឌ្ឍន៍ធនធានមនុស្សនិងការសាងសង់ផែកុងតឺន័រនៅខេត្តព្រះសីហនុដែលមានថវិកាសរុបជាង 500 លានយ៉េនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត៕

Related Articles

Back to top button
Close
Close