គ្រោះ​ថ្នាក់​​ចរាចរ​ណ៍​​ថ្ងៃ​​ទី​​៥ ​​ខែ​​កញ្ញា​​​ ​ស្លាប់ ​​៨​​នាក់ ​​របួស​ធ្ងន់​​ស្រាល​ ​១៤​​នាក់​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៦ កញ្ញា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក ( យប់ ៥លើក ) បណ្ដាលអោយមនុស្សស្លាប់ ៨នាក់ ( ស្រី ១នាក់ ) រងរបួសធ្ងន់ ១០នាក់ ( ស្រី ៣នាក់ ) និងរងរបួសស្រាល ៤នាក់ ( ស្រី ៣នាក់ ) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៧គ្រឿង រួមមាន ម៉ូតូ ចំនួន ១០គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង និងរថយន្តធុនតូច ចំនួន ១គ្រឿង ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក ( ស្លាប់ ២នាក់ ) , មិនប្រកាន់ស្ដាំ ៣លើក ( ស្លាប់ ២នាក់ ) , ប្រជែងគ្រោះថ្នាក់ ២លើក ( ស្លាប់ ៣នាក់ ), និងបត់គ្រោះថ្នាក់ ២លើក ( ស្លាប់ ១នាក់ ) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៦នាក់ ( យប់ ៦នាក់ ) ៕

2

 

Related Articles

Back to top button
Close
Close